Manchester United បានចាញ់ RB Leipzing 3 ទល់នឹង 2 នៅថ្ងៃម្សិលមិញ ដែលក្រុមនេះ បានរហូតដល់ 12 ពិន្ទុឈរកំពូលតារាង រីឯ Manchester United វិញមានត្រឹមតែ ៩ ពិន្ទុប៉ុំណ្ណោះ សំរាប់ ៦ ប្រកួត ។ បើទោះជា PSG ចាញ់ក្រុម Istanbul Basaksehir ក៏គេនៅឈរលំដាប់ទីពីរដដែរ ព្រោះ Man Utd ចាញ់ គ្រាប់បាល់ក្រៅទឹកដីរបស់ PSG ។
លោក Solskjaer បាននិយាយថា វាការពិតណាស់ មួយពិន្ទុសំរាប់ជាប់ទៅលេងេវគ្គ ១៦ ក្រុមចុងក្រោយ មិនងាយស្រួលនោះទេព្រោះក្រុមនេះខ្លាំងហើយយេីងពិបាកទប់ដែរ ។ និយាយទៅ ក្រុមរបស់យេីងធ្វេីមិនបានល្អនៅ ៣០ នាទីដំបូងនៃតង់ទីមួយ ដោយយើងបានបាត់បង់ ២ គ្រាប់ដោយងាយ គឺ នៅនាទី ទី ២ ដោយ Angelino នឹង Amadou haidara នៅនាទី ១៣ ។ បន្តាប់មកនៅតង់ទី ២ យើងសំរុកខ្លាំង បង្កើតឱកាស់ច្រើនតែយើងនៅមិនមានសំណាង តាមបានវិញ ហើយ បាត់បង់អស់មួយគ្រាប់ទៀត ។ នៅនាទី ៨០ យើងបានបាល់ ប៉េណាល់ទី របស់ Bruno នឹង នៅនាទី ទី ៨២ ដែលជាបាល់ own goal របស់ Ibrahima Konate តែទោះបីជាយ៉ាងណា វាហួសពេលទៅហើយ សំរាប់ការតាមស្មេីរនោះ ។
ចំនែកឯប្រធានក្រុម Maguire វិញ គាត់មិនបានបន្ទោស Solskjaer ទេ គាត់ថាមកពី យើងប្រហែសខ្លួនឯង សំរាប់ការបាត់បង់ ៣ គ្រាប់នោះ ។គាត់បន្តរទៀតថា វាពិតជាពិបាកណាស់ក្នុងការទប់ RB Leipzing ដែលមានខ្សែរ ប្រយុទ្ធរហាស់ហើយ បច្ចេកទេសទៀត ហើយគួបផ្សំក្រុមយើងលេងមិនបានល្អផងដែរ ៕
Leave a Reply
You must be logged in to post a comment.