Juventus បានផ្ទេរ Pjanic ទៅអោយ Barcelona តំលៃ ៦០ លាន អុឺរ៉ូ

posted in: Transfer News | 0

ក្រុម Barcelona និង Juventus បានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ការផ្ទេរកីឡាករ Miralem Pjanić។ តំលៃខ្លួនរបស់គាត់គឺ ៦០ លានអឺរ៉ូ ហេីយចុះកិច្ចសន្យាជាមួយក្លឹបសម្រាប់ ៤ រដូវកាលរហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៣/២៤។ ប៉ុន្តែរកីឡាករនឹងនៅជាមួយ Juventus រហូតដល់រដូវកាលនេះ 2019/20 ចប់។

Pjanić កើតនៅថ្ងៃទី ២ ខែមេសាឆ្នាំ ១៩៩០ នៅ Tuzla ហេីយ Miralem Pjanić គឺជាកីឡាករដែលពូកែម្នាក់ដែលបន្ទាប់ពីក្លាយជាសមាជិកសំខាន់របស់ក្រុមសេះបង្កង់ Juventus ហេីងនឹងកំពុងចូលរួមជាមួយBarçaដើម្បីបង្ហាញពីគុណភាពកាលេងជាខ្សែរបំរេីកណ្តាលរបស់គាត់។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងបាល់ទាត់បារាំងនៅ Metz ក្នុងឆ្នាំ ២០០៧​ ហេីយខ្សែបម្រើរូបនេះមានរដូវកាលដ៏ល្អនៃកាលេងរបស់គាត់ ហើយក្រោយមកបានផ្លាស់ទៅលេងនៅ Olympique Lyonnais ។

Embed from Getty Images

បន្ទាប់ពីលេងបាន ១១៥ ប្រកួតនិងស៊ុតបញ្ចូលទីបាន ១៦ គ្រាប់គាត់ទៅចូលរួមជាមួយ ក្រុម AS Roma ក្នុងឆ្នាំ ២០១១។ ក្នុងអំឡុងពេល ៥ រដូវកាលនិង ២០០ ប្រកួតដែលគាត់បានលេងនៅ Roma គាត់បានរកបាន ៣០ គ្រាប់និងបញ្ចូនបាល់អោយគេស៊ុតបាន ៤០ មុនពេលដែលគាត់ចុះកុងត្រាជាមួយ Juventus នៅឆ្នាំ ២០១៦ ។ ដោយទេពកោសល្យរបស់គាត់ពីកំនើត គាត់បានក្លាយជាកីឡាករសំខាន់ម្នាក់ក្នុងចំណោមក្លឹបធំមួយនេះដែល ឈ្នះ Serie A ចំនួន ៣ ដងក៏ដូចជា Coppa Italia ២ ដងនិងពាន Super Cup របស់អ៊ីតាលីមួយជាមួយ la Vecchia Signora ។

Pjanić លេងឱ្យក្រុមជម្រើសជាតិ Luxembourg នៅជាយុវជន ប៉ុន្តែនៅកម្រិតខ្ពស់ស្តង់តា គាត់បានជ្រើសរើសតំណាងឱ្យប្រទេស Bosnia and Herzegovina​ ។ គាត់គឺជាកីឡាករដែលបានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ (៩២ ប្រកួត) និងជាអ្នករកគ្រាប់បាល់បានល្អបំផុតទី ៦ (១៥ នាក់) និងបានលេងនៅព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៤ ហើយអាចនឹងរកបានទៀតក្នុងការប្រកួត Euro2020 នៅរដូវក្តៅខាងមុខនេះប្រសិនបើប្រទេស​ Bosnia and Herzegovina អាចជាប់វគ្គជម្រុះ។

Sharing your favorite highlights

Leave a Reply