Pep Guardiola និយាយថា ការឈរនៅលំដាប់ទី ២ ក្នុង Premier League គឺប្រសើរជាងឈ្នះពានរង្វាន់ក្នុងស្រុកឯទៀត

posted in: League News | 0

យោងតាមសារពត៌មាន Sky Sports និយាយថា លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City មានប្រសាសន៍ថាក្រុមលោកឈរទី ២ នៃ EPL ក្នុង Premier League លើការឈ្នះពានរង្វាន់ FA Cup ឬ Carabao Cup ។

ខណៈដែល Liverpool ជាម្ចាស់ជើងឯក ELP ហើយទោះបី Man City ទទួលបានពានរង្វាន់ ខារ៉ាបាវ តែគាត់នៅតែ​ គិតថា លេង ២ ក៏ល្អដែរ ។ នេះមិនមែនជាការពេញចិត្តឥតខ្ចោះនោះទេប៉ុន្តែវាជាការទទួលស្គាល់ថាការខិតខំរបស់ក្រុមយើង គឺមិនមិនទាន់ស្ថិតក្នុងកម្រិតនោះទេ​តែយើងអាចទទួលយកបាន ហើយ ប្រឹងប្រែងបន្តរទៀតនៅរដូវការក្រោយ ។
យើងមិនពូកែដូចក្រុមមួយទៀតនោះទេតែយើងល្អជាងក្រុម ១៨ ផ្សេងទៀត។

Embed from Getty Images

មុខងារសំខាន់មួយរបស់ក្របខ័ណ្ឌ Premier League ចាប់តាំងពីការចាប់ផ្តើមឡើងវិញគឺជាការប្តូរកីឡាករចំនួន ៥ នាក់ក្នុងចំនោម ៩ នាក់ជាកីឡាករបំរុង ត្រូវបានអនុញ្ញាតឱយរើសចូលលេងក្នុងការប្រកួត ។
ការផ្លាស់ប្តូរជាបណ្តោះអាសន្នត្រូវបានបង្កើតឡើងដើម្បីជួយក្រុមក្នុងការលេងក្នុងរយៈពេលខ្លីជាងពេលធម្មតាដើម្បីបញ្ចប់រដូវកាលអោយបានលឿន ព្រោះការប្រកួតមានជាបន្តបន្ទាប់ជាប់គ្នាដោយសំរាកបាន

លោកបានបន្ថែមថា“ វាបានជួយក្រុមទាំងអស់ពីព្រោះក្លឹបទាំងអស់ខ្វះការត្រៀមរៀបចំទុកជាមុន ហើយ ត្រឹម ២ ឬ ៣ សប្តាហ៍ដែលមិនអាចជាលេងរៀងរាល់ ២ ទៅ ៣ ថ្ងៃនោះទេ” ។

“ ក្នុងរយៈពេល ២០, ៣០ នាទីចុងក្រោយនៃការប្រកួតនៅពេលអ្នកខ្វះការរៀបចំអ្នកនឹងរងទុក្ខហើយថាការបន្ថែម បន្ថែមជួយដល់ការរក្សាកំលាំងរបស់កីឡាករ។
“ប្រហែលជាសម្រាប់ឆ្នាំក្រោយប្រសិនបើវាកើតឡើងវានឹងល្អ​ហើយ អ្នកអាចធ្វើដំណើរទៅប្រកួតជាមួយកីឡាករ មិនត្រឹមតែកីឡាករចំនួន ១៨ នាក់ទេគឺ ២០ នាក់” ។

វាល្អសម្រាប់សុខភាពនិងអារម្មណ៍របស់ក្រុម។ មនុស្សគ្រប់គ្នាមានអារម្មណ៍ចូលរួមនិងជាផ្នែកមួយនៃក្រុមហើយអ្នកអាចធ្វើការសំរេចចិត្តជ្រើសបន្ថែមទៀតពេលដែលត្រូប្តូរកីឡាករ ដូច្នេះវានឹងល្អ” ៕

ប្រភព: Sky Sports

Sharing your favorite highlights

Leave a Reply