Man Utd​ បានបន្តរកុងត្រាថ្មីជាមួយ Nemanja Matic រហូតដល់ខែមិថុនាឆ្នាំ ២០២៣

posted in: Transfer News | 0


ក្រុមបិសាចក្រហម Manchester United បានប្រកាសថា Nemanja Matic បានចុះកុងត្រាថ្មីដែលនឹងរក្សារូបគេនៅឯក្លឹបរហូតដល់ខែមិថុនាឆ្នាំ ២០២៣ ។ កីឡាករអន្តរជាតិស៊ែប៊ីរូបនេះបានលេងអោយប្រទេសរបស់គាត់ចំនួន ៤៨ លើកហើយ។

Nemanja Matic បាននិយាយថា“ ខ្ញុំពិតជារីករាយណាស់ដែលខ្ញុំនឹងបន្តចូលរួមជាក្លឹបដ៏ធំនេះ ហើយអស្ចារ្យទៀត។

ក្នុងនាមខ្ញុំជាកីឡាករម្នាក់ខ្ញុំនៅមានអ្វីៗជាច្រើនទៀតដែលត្រូវផ្តល់និងទទួលាបានជោគជ័យនៅក្នុងអាជីពរបស់ខ្ញុំហើយវាគឺជាកិត្តិយសដ៏ធំធេង​ណាស់របស់ខ្ញុំជាមួយក្រុម Manchester United នេះ។ ខ្ញុំនឹងផ្តល់បទពិសោធទាំងអស់ដែលមានដើម្បីក្រុមនេះទទួលជោគជ័យបន្ថែមទៀត។

Embed from Getty Images

នេះជាផ្នែកដ៏សំខាន់នៃរដូវកាលនេះហើយក្រុមយើងលេងលើងជើង មានន័យថាក្រុមយេីង គីធ្វេីបានល្អ ហើយយើងមានទំនុកចិត្តនៅក្នុងការប្រគួតនិមួយៗ។ លោក Ole Gunnar Solskjaer បានមានប្រសាសន៍ថា“ ខ្ញុំពិតជារីករាយណាស់ដែល Nemanja បានចុះកុងត្រាថ្មីខ្ញុំដឹងពីបទពិសោធន៍ជំនាញនិងភាពជាអ្នកដឹកនាំរបស់គាត់ដែលមិនអាចកាត់ថ្លៃបានសម្រាប់រឿងនេះហើយជាឱកាស់ល្អសំរាប់ក្មេងៗក្នុងក្រុម។

យើងមានកម្លាំងខ្លាំងនៅតំបន់បម្រើហើយគុណសម្បត្តិរបស់ Nemanja គឺជាផ្នែកសំខាន់មួយនៃការប្រកួតនិយួយៗ។ Nemanja បាននៅទីនេះចំនួន ៣ រដូវកាលឥឡូវនេះហើយពិតជាយល់ពីនៃការលេងអោយក្រុម Manchester United ។
ម្យ៉ាងទៀត គាត់នៅតែមានមហិច្ឆិតានិងបានប្តេជ្ញាចិត្តថានឹងមានសារៈសំខាន់នៅពេលយើងសំឡឹងមើលដើម្បីសំរេចនូវគោលបំណងរបស់យើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

Sharing your favorite highlights

Leave a Reply