Jose Mourinho ថា Manchester United​ មិនបានផ្តល់ពេលវេលាគ្រប់គ្រាន់សំរាប់គាត់បន្តគ្រប់គ្រងនោះទេ

posted in: League News | 0

បន្ទាប់ពី Manchester united បានបណ្តេញ លោក Jose Mourinho ចេញពីក្លឹបកាល់ពីឆ្នាំ ២០១៨ មកគាត់បានអះអាងថា គាត់មិនត្រូវបានអោយឱកាសជាពេលវេលាគ្រប់គ្រាន់សំរាប់ការគ្រប់គ្រង ក្រុមបិសាចក្រហមនោះទេ ។ គ្រូបង្វឹកជនជាតិ Portuguese រូបនេះ បានបញ្ជាក់ទៀតថា  កាលនោះ ទំរង់លេងរបស់ Manchester United មានការអន់ថយនៅដើមរដូវកាល​ ហើយជាមួយការមិនសូវចុះសំរុងគ្នាជាមួួយ កីឡាករ Paul Pogba ទៀត ដែល ធ្វើអោយការគ្រប់គ្រងរបស់គាត់ នៅក្នុងក្រុមពំមានភាពជឿជាក់ ហើយបាត់បង់ការតាំងចិត្ត​ ។

សូមជំរាបថា គាត់បានជួយក្រុម Manchester United ឈ្នះពានរង្វាន់ Europa League ឆ្នាំ ២០១៧ ក្នុងការគ្រប់គ្រងរបស់គាត់នៅរដូវកាលដំបូង ហើយ ពានតូចៗក្នុងស្រុកខ្លះដែរ តែទោះបីជាយ៉ាងណាពេលនឹងគាត់មិនអាចយកពាន  Premier League បានតាមតំរូវការរបស់ក្លឹប។

Embed from Getty Images

គិតមកដល់ពេលនេះអស់រយះពេល ២ឆ្នាំហើយដែលគាត់បានចាកចេញ ហើយសព្វថ្ងៃនេះ គាត់កំពុងតែកាក់កបជាមួយការដឹកនាំនៅ Spur ហើយ ​ Spurក៏ឈរនៅកំពូលតារាងដែរ ផ្ទុយទៅវិញគឺគ្រុម Manchester United ដែលកំពុងជួបបញ្ហាជាមួយទំរង់លេងមិនសូវល្អប្រសើរ ក្នុងរដូវកាលនេះ ។ បើក្រលេកមើលទៅជំនាន់គាត់គ្រប់គ្រង Man Utd វិញគឺគាត់ត្រូវធ្វេីការងារច្រើនជាងគាត់ គ្រប់គ្រងទៅលើគ្រុមផ្សេងៗទៀតដូចជា Chelsea, Real Madrid, Porto FC and Inter  ជាដើម ។ ជាចុងក្រោយគាត់ក៏បន្តរថា ពេលនេះគាត់បានស្កាល់ ពី​អត្តសញ្ញាណរបស់ ​Spur ហើយ ហើយគាត់សង្ឃឹងថា គាត់នឹងធ្វើអោយ Club នេះ រីករាយ នឹង​ រីកចំរើនទៅមុខ ដែលគាត់ចង់នៅទីនេះក្នុងរយះពេលវែង ៕

Sharing your favorite highlights

Leave a Reply