ក្រុមតោខៀវ Chelsea បានបញ្ជាក់ពីការចុះហត្ថលេខារបស់ Timo Werner ពី RB Leipzig

posted in: All News, Transfer News | 0

កីឡាករ Timo Werner បានព្រមព្រៀងគ្នាលើលក្ខខណ្ឌបុគ្គលជាមួយក្រុមតោខៀវ Chelsea ហើយនឹងស្នាក់នៅ Leipzig សម្រាប់នៅសល់នៃរដូវកាល Bundesliga ។ គាត់នឹងចូលរួមជាមួយមិត្តរួមអាជីពថ្មីរបស់គាត់នៅខែកក្កដាដោយឥលូវត្រូវរងចាំការពិនិត្យសុខភាពសិន។

 

Embed from Getty Images

ខ្សែប្រយុទ្ធវ័យក្មេងម្នាក់ដែលគួរឱ្យខ្លាចបំផុតនៅក្នុងទ្វីបអឺរ៉ុបលោក Werner មានភាពលេចធ្លោចំពោះល្បឿនការអភិវឌ្ឍការលេងនិងការបំពេញសមត្ថភាព។ នៅឯ Leipzig គាត់ត្រូវបានគេដាក់អោយលេងជាខ្សែរប្រយុទ្ធជួរមុខជាមួយដៃគូរមួយ ប៉ុន្តែគាត់ក៏អាចលេងនៅខាងមុខ ៣ រឺក៏ជាខ្សែប្រយុទ្ធមួយតែឯងផងដែរ។

ឥឡូវនេះគាត់កំពុងតែរីករាយជាមួយការរីកចំរើនរបស់គាត់ដែលធ្វើអោយក្លិបធំៗមួយចំនួនចង់បាន ។ គួរំលឹកថា ក្នុងរដូវការនេះគាត់ រកបានគ្រាប់បាល់បាន ចំនួន 32 និងបញ្ជូនបាល់អោយគេស៊ុតចូល 13 បង្ហាញខ្លួនចំនួន 43 ដងនៅក្នុងគូប្រជែងទាំងអស់។ បន្ទាប់ពីរកឃើញសំណាញ់ម្តងទៀតទល់នឹង Fortuna Dusseldorf នៅល្ងាចមុនគាត់នៅសល់ចំនួនពីរប្រកួតទៀតនៅរដូវកាលនេះដើម្បីបង្កើនចំនួនអ្នកទាំងនោះ។

Sharing your favorite highlights

Leave a Reply