Breaking News: ក្លិប Juventus បានបណ្តេញលោក Maurizo Sarri ចេញពីក្លឹបបន្ទាប់ពី ដឹកនាំ Junventus ធ្លាក់ក្នុងវគ្គ ១៦ ក្រុម ។

posted in: League News | 0

ពត៍មានផ្លូវការបានបញ្ចាក់ថា ក្រុមសេះបង្កង់ Juventus បានបណ្តេញលោក Maurizio Sarri ចេញពីតំណែង បន្ទាប់ពីបានដឹកនាំបានតែមួយឆ្នាំប៉ុណ្ណោះបើទោះបីជាបានឈ្នះពានរង្វាន់ Serie A ជាលើកទី ៩ ជាប់ៗគ្នាក៏ដោយ ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំវិបត្តិមួយនៅរសៀលនេះរវាង នាយក Andrea Agnelli និងថ្នាក់ដឹកនាំដ៏ទៃទៀត ។​

ក្លឹបបាន ចេញលិខិតមួយថាជាភាសារ អង់គ្លេស “The club would like to thank the coach for having written a new page in Juventus’ history with the victory of the ninth-consecutive championship, the culmination of a personal journey that led him to climb all the divisions of Italian football.”  មានន័យថា “ក្លឹបសូមថ្លែងអំណរគុណដល់គ្រូបង្វឹកដែលបានសរសេរទំព័រថ្មីក្នុងប្រវត្តិសាស្ត្ររបស់ Juventus ជាមួយនឹងជ័យជំនះនៃជើងឯក ៩ ឆ្នាំជាប់គ្នា ដែលជាចំណុចខ្លាំងនៃដំណើរដឹកនាំផ្ទាល់ខ្លួនដែលនាំឱ្យគាត់ទទួលបានគ្រប់ផ្នែកទាំងអស់នៃបាល់ទាត់អ៊ីតាលី។”

ថ្នាក់ដឹកនាំ Andrea Agnelli និយាយថាលោកគួនឹងចំណាយពេលពីរបីថ្ងៃដើម្បីឆ្លុះបញ្ចាំងនិងវាយតម្លៃស្ថានភាពប៉ុន្តែវាហាក់ដូចជាការសម្រេចចិត្តត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័ស។
បុរសវ័យ ៦១ ឆ្នាំរូបនេះបានចាកចេញពីការងាររបស់ Juve បន្ទាប់ពីបានប្រកួតចំនួន ៥១ ប្រកួតប៉ុណ្ណោះដោយគ្រប់គ្រងការឈ្នះ ៣៤ ស្មើ ៨ និងចាញ់ ៩​ ហើយក្រុមរបស់គាត់រកបាន ១០០ គ្រាប់និងទទួលបាន ៥៥ ។
សូមជំរាបថា កិច្ចសន្យារបស់គាត់នៅក្លឹប Juventus រហូតដល់ខែមិថុនាឆ្នាំ ២០២២ ប៉ុន្តែគាត់ដឹកនាំបានតែ ១ រដូវកាល ត្រូវបានបណ្តេញចេញ ៕

Sharing your favorite highlights

Leave a Reply