Arsenal បានបញ្ជាក់ថា David Luiz បានបន្តរកុងត្រាជាថ្មីមួយឆ្នាំទៀត

posted in: Transfer News | 0

Arsenal បញ្ជាក់ថាខ្សែការពារ David Luiz បានយល់ព្រមកុងត្រាថ្មី ១ ឆ្នាំទៀតរហូតដល់ឆ្នាំ ២០២១  បេីទោះបីកីឡាកររូបនេះបានធ្វេីអោយកុ្រម Arsenal ចាញ់កុ្រម Man​ City ដោយផ្តល់ឱកាស់អោយក្រុម Man City  បាន Penalty ហេីយរូបគេទទួលបានកាតក្រហមទៀតក៏ដោយ។

នាយកបច្ចេកទេសលោក Edu បាននិយាយថា“ David គឺជាកីឡាករសំខាន់ណាស់សម្រាប់យើង គាត់បានលេងរាល់ការប្រកួតភាគច្រើនរបស់យើងនៅរដូវកាលនេះហើយគាត់មានសារះណស់សំខាន់សម្រាប់ក្រុម។ ការបញ្ចូនបាល់ នឹង ការទំនាក់ទំនងក្នុងក្រុម និងក្រៅទីលាន គឺគាត់ជួយគេគ្រប់គ្នា។
Embed from Getty Images

ផ្ទុយមកវិញ មានប្រិយមិត្តរបស់ Arsenal ជាច្រេីនបានមិនពេញចិត្តដែលពួកគេបានបញ្ចេញមតិនៅក្នុង បណ្តាញសង្គមថា​ “ មិនគួអោយជឿថា Arsenal នៅតែបន្តកិច្ចសន្យាអោយកីឡាករម្នាក់នេះដែលបានអនុញ្ញាតឱ្យមានបាល់ ពិន័យ​១១ម៉ែត្រ និងធ្វេីអោយក្រុមសល់ 10 នាក់។ “ នេះមានន័យថាទោះបីជាអ្នកគាំទ្រ Arsenal បានព្យាយាមបដិសេធមិនគាំទ្រក៏ដោយតែមិនមានអ្វីដែលពួកគេអាចធ្វើបានទេ។ ទោះបីជាយ៉ាងណា David បានគឺជាកីឡាករដ៏ល្អ នឹង មានទេពកោសល្យម្នាក់នៅក្នុងចំនោមកីឡាករល្បីៗជាច្រេីនទៀត ។

Sharing your favorite highlights

Leave a Reply