មិនគួអោយជឿរ កីឡាករ Andre Schurrle ចូលនិវត្តន៍ទាំងខ្លួននៅក្មេងសោះគឺអាយុ ២៩ ឆ្នាំ​ ។

posted in: League News | 0


អតីតតារាឆ្នើមរបស់ក្លឹបតោខៀវ​ កីឡាករ Andre Schurrle បានចាកចេញពី Borussia Dortmund បន្ទាប់ពីបានលុបចោលកុងត្រារបស់ខ្លួនកាលពីថ្ងៃពុធហើយត្រូវបានគេរំពឹងថានឹងស្វែងរកក្លិបថ្មីមួយ។ ប៉ុន្តែកីឡាករជម្រើសជាតិអាឡឺម៉ង់រូបនេះដែលធ្លាប់បានជួយ​ Germany  ក្នុងការលើកពាន World Cup កាលពី ៦ ឆ្នាំមុននៅប្រទេសប្រេស៊ីលបានសំរេចចិត្តព្យួរស្បែកជើង ( ចូលនិវត្តន៍​)របស់គាត់ ដែលគាត់ពេលនោះទើបតែអាយុ ២៩ ឆ្នាំប៉ុន្នោះ ។
Schurrle បានប្រាប់ Der Spiegel ថា “ការសម្រេចចិត្តមាននៅក្នុងខ្លួនខ្ញុំជាយូរមកហើយ” មុននឹងកុងត្រារបស់ខ្ញុំរយៈពេលមួយឆ្នាំទៀតជាមួយ Dortmund ដែលកិច្ចព្រមព្រៀងត្រូវបានលុបចោលនៅសប្តាហ៍នេះផងដែរ។ ម្យ៉ាងទៀតគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅប្រទេសចិន ទួរគី ឬ កន្លែងផ្សេងទៀតមុនពេលការប្រកាសថា បស់បង់អាជីពរបស់គាត់ ។

Embed from Getty Images

Schurrle បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្លិបថា“ ក្រឡេកមើលទៅអតីតកាលវាគឺមានពេលខ្លះចុះខ្លះលើងរួមទាំងបទពិសោធន៍ដ៏មានតម្លៃទាំងផ្នែកកីឡារបស់គាត់ ប៉ុន្តែក៏មានលក្ខណៈឯកជនផងដែរ” ។

ខ្ញុំសូមថ្លែងអំណរគុណដល់ថៅកែក្លឹបនិងសូមជូនពរក្លឹបនិងអ្នកគាំទ្រពិសេសទាំងអស់អោយទទួលបាននូវអនាគតល្អ” ។

Sharing your favorite highlights

Leave a Reply